វគ្គបណ្តុះបណ្តាលពិសេសសម្រាប់ចុងសប្តាហ៍ ស្តីពី ជំនាញដើម្បីក្លាយជាមន្រ្តីឥណទាន
តើអ្នកត្រៀមខ្លួនហើយ រឺនៅ?
តើត្រូវធ្វើដូចម្តេច ដើម្បីទទួលបានធ្វើការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ?
ដើម្បីជួយសម្រួលដល់ការស្វែងរកការងារនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលជាតំណាងគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុនៅកម្ពុជាបាន រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី“ជំនាញដើម្បីក្លាយជាមន្រ្តីឥណទាន”
- ក្រោយពីបញ្ចប់វគ្គសិក្សាសិក្ខាកាមទទួលបាន
- យល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
- ចេះត្រៀមខ្លួនចាប់យកឧកាសការងារ និងអាជីវកម្មហិរញ្ញវត្ថុ
- យល់ដឹង និងចេះរៀបផែនកាជោគជ័យក្នុងវិស័យឥណទាន
- យល់ដឹងអំពីតួនាទី, ការទទួលខុសត្រូវ និងលក្ខណ:សម្បត្តិរបស់មន្ត្រីឥណទាន
- យល់ដឹងពីផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងដំណើរការកម្ចី
- ចេះរៀបចំយុទ្ឋសាស្រ្តប្រគួតប្រជែងក្នុងវិស័យឥណទាន
- យល់ដឹងដំណើរការនិងនីតិវិធីកម្ចី
- ការវាយតម្លៃឥណទាន
- បច្ចេកទេសក្នុងការស្តារបំណុលប្រកបដោយប្រសិទ្ឋិភាពខ្ពស់
- មានគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងការគ្រប់គ្រងឥណទានប្រកបដោយប្រសិទ្ឋិភាព
- បច្ចេកទេសរៀបចំខ្លួនដើម្បីស្វែងរកការងារនិងការសម្ភាសន៍
- សមាគមទទួលបានការគាំទ្រពីគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកទាំងអស់
- មានអាទិភាពទទួលបានការងារនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
- គ្រូបណ្តុះបណ្តាលមានជំនាញច្បាស់លាស់ និងបទពិសោធន៍ជាក់ស្តែងជាច្រើនឆ្នាំ
- មេរៀនសុទ្ធតែបង្ហាញពីការអនុវត្តជាក់ស្តែង
- ចំណាយមានប្រសិទ្ធភាព
- គុណភាពជាចំបង
- តើអ្នកណាគួរចូលរៀន:វគ្គនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់
- និស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាហើយកំពុងស្វែងរកការងារធ្វើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
- បុគ្គលិកជាមន្រ្តីឥណទានថ្មីៗដែលទើបតែចាប់ផ្តើមការងារ និងចង់ពង្រឹងការងារបន្ថែម
- ពេលវេលាសិក្សា
- សិក្សាពេញម៉ោង ពេលព្រឹក ៨:០០ ដល់ ១២:០០ និងថ្ងៃត្រង់ ១:៣០ ដល់ ៥:០០ល្ងាច
- ថ្ងៃសៅរ៍ អាទិត្យ ទី ២៥-២៦ ខែកក្កដា ឆ្នាំ ២០១៥
- ផុតកំណត់ចុះឈ្មោះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៥
- តំលៃការសិក្សា៦០ ដុល្លារ (រួមទាំងអាហារថ្ងៃត្រង់, អាហារសម្រន់, លិខិតបញ្ជាក់ការសិក្សា និងឯកសារផ្តល់ជូនដោយឥតគិតថ្លៃ)
- បញ្ចុះ៥% សម្រាប់ការចុះឈ្មោះ ជាក្រុមចំនួន ២នាក់ មុនថ្ងៃផុតកំណត់
- បញ្ចុះ ១០% សម្រាប់ការចុះឈ្មោះ ជាក្រុមចំនួន ៤នាក់ មុនថ្ងៃផុតកំណត់
- ថែមជូន១នាក់ សម្រាប់ការចុះឈ្មោះ ជាក្រុមចំនួន៥នាក់ មុនថ្ងៃផុតកំណត់
- ប្រញាប់ឡើងកន្លែងមានកំណត់!!! សមាគមទទួលតែ២៥នាក់ប៉ុណ្ណោះក្នុងមួយវគ្គ។
រឺតាមអ៊ីម៉ែលៈ ata@cma-network.org; afa@cma-network.org; info@cma-network.org
គេហទំព័រៈ www.cma-network.org
អាស័យដ្ឋាន៖ ផ្ទះលេខ៦៩ ផ្លូវបើកថ្មី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សំគាល់៖ សមាគមមានសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់។
Download PDF file:



0 comments:
Post a Comment